កម្ពុជាត្រូវការទុនប្រមាណ ៣២៩លានដុល្លាក្នុងវិស័យស្វាយចន្ទី

កម្ពុជាត្រូវការមូលធនសរុបប្រមាណ ៣២៩លានដុល្លាដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កែច្នៃស្វាយចន្ទី ក្នុងរយៈពេល ៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២ -២០២៧។ ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឍសេដ្ឋកិច្ចជនបទដែលមាន ២៥​ ០០០គ្រួសារ (កម្ពុជាមាន ៦,៥លានគ្រួសារ) ប្រកបរបរដាំដំណាំនេះ។ លើសពីនេះវិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់។ ទោះយ៉ាងនេះក្តីការអភិវឌ្ឍលើវិស័យនេះនៅមានកម្រិតដោយហេតុថាកម្ពុជាខ្វះហេដ្ឋារចនាក្រោយការប្រមូលផលធ្វើឱ្យលំហូរគ្រាប់ឆៅចេញទៅក្រៅប្រទេសនាំឱ្យកសិករបាត់បង់តម្លៃបន្ថែម និងមិនអាចបង្កើតការងារអចិន្ត្រៃយ៍ដល់ពលករក្នុងសហគមន៍។ លោកអួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូចតែ ៣៩ និងមធ្យម ៣ប៉ុណ្ណោះ បើចង់ឱ្យមានការកែច្នៃ ២៥% (១៧៥ ០០០ តោន) ក្នុងរយៈពេល៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមចំនួន ៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លារត្រូវការទុនបង្វិល ២៦៥,៥លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រោយប្រមូលផល មានដូច ជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លា និងទីលានហាលគ្រាប់ ១៧,៥លានដុល្លារ។ ការបង្កើនវិនិយោគនេះមិនមែនជាការប្រថុយប្រថានឡើយ ដ្បិតកម្ពុជាជាប់លេខ២នៅលើ ពិភពលោក អាចផលិតស្វាយចន្លោះ ៦០០ ០០០ តោន ទៅ ៨០០ ០០០ តោន … Continue reading កម្ពុជាត្រូវការទុនប្រមាណ ៣២៩លានដុល្លាក្នុងវិស័យស្វាយចន្ទី